ជ្រើសរើសភាសា: Khmer Khmer English English
វិបត្តិសកលក្នុងបរិការណ៍បច្ចុប្បន្ន បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការជំរុញល្បឿនការងារកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ សំដៅឈានឆ្ពោះទៅសម្រេចឱ្យបាននូវបង្គោលចរជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែកុម្ភះ ឆ្នាំ ២០២៥

បត្តិសកលក្នុងបរិការណ៍បច្ចុប្បន្ន បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការជំរុញល្បឿនការងារកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ សំដៅឈានឆ្ពោះទៅសម្រេចឱ្យបាននូវបង្គោលចរជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នាថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ គ.ស. ២០២៥ វេលាម៉ោង ៩:០0នាទីព្រឹក គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ដឹកនាំដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធាន គ.ហ.ស. បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ កសហវ. និងគ្រប់អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត។ 

ព័ត៌មានទាក់ទង